ប្តីប្រពន្ធមួយគូកាប់ដី​ក្រោយផ្ទះប្រទះឃើញ​ហិប​ច្រែះចាប់មួយ​ ពេលបើកមើល​ស្ទើរ​គាំង​បេះដូង!

Get real time updates directly on you device, subscribe now.

«រពឹស​ដៃផ្ទៃ​ឆ្អែត​» គឺ​ជា​ពាក្យស្លោកខ្មែរ​ដែល​បន្សល់ទុក​ជា​យូរ​ណាស់មក​ហើយ​ដើម្បី​ក្រើន​រម្លឹក​អោយ​មនុស្ស​គ្រប់​រូប​កុំអោយ​ខ្ជិល​ច្រអូស​នៅ​តែ​មួយ​កន្លែង​។

រពឹស​ដៃ​មិន​មែន​មាន​ន័យ​ថា​អោយ​យើង​ទៅ​បេះបោច​អ្វី​ដែល​ឥត​ប្រយោជន៍​នោះ​ឡើយ តែ​រពឹស​ដៃ​ធ្វើ​កិច្ចការ​ផ្សេងៗ​មិន​ថា​តិច​ឬច្រើន។ ពេល​នេះ​ពាក្យ​ស្លោក​របស់​ខ្មែរ​បាន​បញ្ជាក់​ពី​ការ​ពិត​ហើយ​ តែ​វា​កើត​ឡើង​នៅ​ទឹក​ដី​សហរដ្ឋ​អាមេរិច​ឯណោះ​ទេ។

វា​បាន​កើត​ឡើង​លើ​គូស្វាមីភរិយាមួយ​គូ​ដែល​ជា​ម្ចាស់​គេហដ្ឋាននៅ​លើ​កោះ Staten Island នាទីក្រុង New York​។ លោក Matthew Emmanuel ដែល​ជា​ប្តី​បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ក្រោយ​ពី​ទិញ​ផ្ទះ​នេះ​អស់​រយៈ​ពេល​៧ឆ្នាំ​ លោក​និង​ប្រពន្ធដែល​មាន​ឈ្មោះថា Maria មាន​គំនិត​ចង់​កែលម្អសួន​នៅក្រោយ​ផ្ទះ​អោយ​កាន់​តែ​មាន​សោភ័ណភាព​​និង​ដើម្បី​អោយ​មើល​ទៅ​កាន់​តែ​ស្រស់​បំព្រង​ខ្លាំង​ជាង​មុន។ ដូចនេះ​ទើប​លោក​និង​ភរិយា​សម្រេច​ចិត្ត​សហការណ៍​គ្នា​ជីកកាប់គាស់​ទៅ​តាម​គម្រោង​របស់​ពួកគេ​ទាំង​ពីរ។

តាំង​ពី​ព្រឹក​ដល់​រសៀល​ប្តីប្រពន្ធ​មួយ​គូរ​នេះ​ក៏​កាប់​គាស់​ដល់​ជ្រុង​ខាងស្តាំដៃ​ខាង​ក្រោយ​ផ្ទះ​ ដោយ​នៅ​កន្លែង​នុះ​ពួកគេ​ត្រូវ​ជីក​ជា​រណ្តៅ​ដើម្បី​ដាំ​ដើម​ផ្កា។ កាប់​មិន​ទាន់​ជ្រៅ​តាម​ការ​ចង់​បាន​ផងស្រាប់​តែ Matthew មាន​អារម្មណ៍​ថា​ផ្លែ​ចប​ដូច​ជា​ទើស​នឹង​របស់​រឹង​អ្វី​ម៉្យាង​ដែល​មិន​អាច​កាប់​តទៅទៀត​បាន។

គាត់​ក៏​ប្រទះ​ឃើញ​ហិបដែក​ច្រែះ​មួយ​ដែល​មិន​អាច​លើក​តែ​ម្នាក់​ឯង​បាន។ ពីរនាក់​ប្តី​ប្រពន្ធ​ក៏​ខិត​ខំ​ប្រើគ្រប់វិធី​លើក​ហិប​ដែក​នោះ​ចេញ​ពី​រណ្តៅ​ ទីបំផុត​ពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​ធ្វើ​បាន​សម្រេច​និង​បាន​ឃើញ​រូប​រាង​វាច្បាស់​គឺ​ជា​ទូរ​ដែក​កញ្ចាស់​មួយ។

loading...

ប្តីប្រពន្ធ​គូរ​នេះ​ក៏​ខិតខំរកវិធី​វាយ​បំបែក​ទូរ​ដែក​រហូត​ធ្លុះ​ផ្នែក​ខាង​លើ អ្វី​ដែល​ពួកគេ​បាន​ឃើញ​នៅ​ពេល​នោះ​គឺ​លុយ​ក្រដាស​១០០ដុល្លារ​សេរ៊ីចាស់​មួយ​ថង់​ដែល​មាន​រាប់​សិប​ខ្ទាស់ ព្រម​ជា​មួយគ្រឿង​អលង្ការ​មាសពេជ្រ​ជា​ច្រើន​ទៀត គិត​សរុប​មាន​តម្លៃ​ប្រហាក់​ប្រហែល១សែន​ដុល្លារ​ដុល្លារ​អាមេរិច។

ប្តីប្រពន្ធលោក Matthew និង​អ្នក​ស្រី Maria ចំ​ជា​មនុស្ស​ដែល​មិន​មាន​ចិត្ត​លោភ​លន់​ទៅ​ទៀត​ ដោយ​ពួក​គេ​មិន​មាន​បំណង​យក​ទ្រព្យសម្បត្តិ​ទាំង​នេះ​មក​ទុក​ជា​របស់​ខ្លួន​នោះ​ទេ​ បើ​ទោះ​ជា​គាត់​បាន​រក​ឃើញ​វា​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​ខ្លួន​ក៏​ដោយ។ ពួក​គេ​ទាំង​ពីរ​ក៏​សម្រេច​ចិត្ត​រាយការណ៍​ប្រាប់​ប៉ូលីស​ជា​បន្ត។

ក្រោយ​ពី​ប៉ូលីស​បាន​ចុះ​មក​ត្រួត​ពិនិត្យ គេ​ក៏​បាន​លើក​យក​រឿង​ក្តី​កាល​ពី​៨ឆ្នាំមុន​យក​មក​សើរើ គឺ​ថា​នៅ​មុន​ពេល​គាត់​មក​នៅ​ទី​នេះ​មួយ​ឆ្នាំ ផ្ទះ​នៅ​ខាង​ក្រោយ​ទល់​ខ្នង​ជា​មួយ​គាត់​នេះ​ត្រូវ​បាន​ក្រុម​ចោរ​ចូល​គាស់​លួច​ទ្រព្យសម្បត្តិ​ព្រម​ទាំង​ទូរ​ដែក​នេះ​ផង​ដែរ។

ជយោ! ពេល​នេះ​ក្រុម​ប៉ូលីស​បំបែក​ក្តី​នេះ​បាន​ហើយ​គឺ​ដោយ​សារ​ប្តីប្រពន្ធ​លោក Matthew ដែល​បាន​ជីក​រក​វា​ឃើញ។ ដូច​នេះប៉ូលីស​បាន​ត្រឹម​តែ​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ប្រគល់​ទ្រព្យសម្បត្តិ​ទាំង​នេះ​ទៅ​អោយ​ម្ចាស់​ដើម​វិញ​តែ​ប៉ុណ្ណោះ រីឯអ្នក​រកឃើញ​គឺ​គេ​បាន​ប្រគល់​អោយ​នូវ​លិខិតសរសើរ​និង​រង្វាន់​លើកទឹក​ចិត្តបន្តិច​បន្តួច​ដែរ។

ម្ចាស់​ដើម​ទ្រព្យសម្បត្តិទាំង​នេះ​បាន​សួរ​ទៅ​កាន់​លោក Matthew ថា​ហេតុ​អ្វី​លោក​មិន​រក្សា​ទ្រព្យសម្បត្តិទាំង​នេះ​ជា​របស់​ខ្លួន តែបែរជា​រាយការណ៍​ប្រាប់​ប៉ូលីស​ទៅ​វិញ? លោក​ក៏​បាន​ឆ្លើយ​តប​នឹង​សំណួរ​នេះ​ថា នេះ​មិន​មែន​ជា​ទ្រព្យ​សម្បត្តិ​លោក​ទេ ហេតុ​អ្វី​លោក​ត្រូវ​ចង់​បាន​របស់​ទាំង​នេះ???

 

Loading...
You might also like
Comments
Loading...
អាត្រាប្តូរប្រាក់
KHR - Riel
៛1.092,98
-0.44%
៛53,01
-0.07%
៛36,51
-0.86%
៛8,29
-0.63%
៛2.191,99
-0.61%
៛12,65
-0.44%
៛98,08
-2.4%
៛2.843,49
-0.45%
៛2.229,05
-0.44%
៛2.358,02
-0.44%
ផ្ទាំងពាណិជ្ជកម្ម
Loading...
loading...
Facebook Page