សកម្មភាព​គ្រោះ​ថ្នាក់​​​ទាំង​៧ ដែល​អ្នក​តែង​​ធ្វើ​សឹង​រាល់​ថ្ងៃ​ដោយ​មិន​ដឹង​​ខ្លួន

Get real time updates directly on you device, subscribe now.

សកម្មភាព​​តូចតាច​​ប្រចាំ​ថ្ងៃ​ដែល​​ពេល​ខ្លះ​​អ្នក​ស្ទើរ​​មិន​បាន​ចាប់​អារម្មណ៍​ទាល់​តែ​សោះ ថាវា​អាច​​​បង្ក​គ្រោះ​ថ្នាក់ និង​ជា​កំហុស​ដ៏​ធំ​មួយ​ដែល​​​នាំ​ឲ្យប៉ះ​ពាល់​ ទាំង​សម្រស់​និង​សុខភាព។ ដើម្បី​ជៀស​ផុត​ពី​កំហុស​ទាំង​អស់​នោះ កញ្ញា​ ​នឹង​ប្រាប់​​ពី​​​​សកម្មភាព​​​សំខាន់ៗ​ទាំង​៧ ដែល​អ្នក​មិន​គួរ​ធ្វើ​ដាច់​ខាត។

​១. យក​ដៃ​ខ្ទប់​មុខ​ពេល​ក្អក​ឬ​កណ្តាស់

ប្រសិន​បើ​​អ្នក​យក​ដៃ​ខ្ទប់​មុខ​ពេល​ក្អក​ឬ​កណ្តាស់ ជាតិ​មេរោគ​កខ្វក់​​នឹង​នៅ​តោង​​ជាប់​ស្បែក​មុខ​របស់​អ្នក ​ធ្វើ​ឲ្យ​​​ប៉ះ​ពាល់​ដល់​ស្បែក​មុខ។ វា​​ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​​ រោល​រលាក បើ​សិន​ជា​អ្នក​យក​ដៃ​ទៅ​​ញី​ត្របក​ភ្នែក។ ពេល​កណ្តាស់​ត្រូវ​យក​​កន្សែង​ស្អាត ឬ​ក្រដាស​ជូត​មាត់មក​ខ្ទប់​​ ទើប​មិន​បង្ក​បញ្ហា។

២. កាត់​ក្រចក​ដោយ​មិន​បាន​រូត​​បន្ថែម​

ក្រចក​មាន​​ស្រទាប់​ៗ​ដូច​​ជា​ក្បឿង ដូច្នេះ​ហើយ​បាន​ជា​ពេល​ដែល​អ្នក​កាត់​​ក្រចក​ វា​អាច​ធ្វើ​ឲ្យ​ក្រចក​ឆាប់​របក​និង​ងាយ​បាក់។ វិធី​ដ៏​ត្រឹម​ត្រូវ​នោះ​គឺ បើ​ក្រចក​វែង​​ខ្លាំង​​ គួរ​កាត់​ឲ្យ​រាង​ជ្រៅ​បន្តិច​និង​​​យក​ប្រដាប់​រូត​​ក្រចក​មក​រូត​ឲ្យ​បាន​ស្មើ​ល្អ។

៣. គូរ​​​​​​​​ភ្នែក​​​​ផ្នែក​ខាង​ក្នុង

​​​​​​ចុង​ខ្មៅ​ដៃឬ​ជក់សម្រាប់​​ប្រើ​​ជាមួយ​ Liquid Liner ​ដែល​អ្នក​យក​មក​​គូរ​ភ្នែក​គឺ​មាន​បាក់តេរី​នៅ​ជាប់។ ពេល​អ្នក​គូរ​នៅ​ផ្នែក​ខាង​ក្នុង វា​​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​​ភ្នែក។ អ្នក​គួរ​​ជំនួស​ដោយ​ប្រើ​ Eye shadows ហើយ​គូរ​ឲ្យ​ឆ្ងាយ​ពី​​គ្រាប់​ភ្នែក​។​​

៤. ​កេះ​​ច្រមុះ

loading...

​ដៃ​របស់​អ្នក​មាន​បាក់តេរី​ មេរោគ​ដែល​មើល​មិន​ឃើញ។ ហេតុ​នេះ​ហើយ ការ​យក​​ដៃ​ទៅ​កេះ​ក្នុង​ច្រមុះ​​ ហាក់​បី​​ដូច​ជា​​បញ្ជូន​​បាក់តេរី​ចូល​ទៅ​​អីចឹង​ដែរ។

៥. ដុស​ខ្លួន​ដោយ​ប្រើ​​ Gel ជា​​ប្រចាំ

ការ​ប្រើ​​ Gel ដុស​ខ្លួន​ជា​ប្រចាំ​ គឺ​មិន​​ល្អ​សម្រាប់​សុខភាព​ស្បែក​ទាល់​តែ​សោះ ព្រោះ​វា​មិន​អាច​កម្ចាត់​បាក់តេរី​បាន​ដូច​ជា​​សាប៊ូ​ដុស​ខ្លួន​នោះ​ឡើយ។ ជា​ការ​ល្អ អ្នក​គួរ​ប្រើ​ Gel ដុស​ខ្លួន តែ​១ទៅ២ដង​​បាន​ហើយ​ក្នុង​មួយ​សប្ដាហ៍​។ ​

​៦. ប្រើថ្នាំ​ដុស​ធ្មេញ​ច្រើន​​ពេក

ការ​​​ដាក់ថ្នាំ​ដុស​ធ្មេញ​ច្រើន​ពេក ធ្វើ​ឲ្យ​សរសៃ​ច្រាស​​រអិល​ មិន​អាច​​សម្អាត​ធ្មេញ​បាន​ល្អ។ អ្នក​គួរ​​ប្រើ​ក្នុង​បរិមាណ​សមរម្យល្មម។

៧. ប្រើ​ក្រែម​បន្ទន់​សក់​ច្រើន​ពេក

ក្រែម​បន្ទន់​សក់​មាន​សារធាតុ​ Silicones ដែល​ជួយ​ឲ្យ​សក់​ទន់​រលោង ប៉ុន្តែ​ការ​ប្រើ​ប្រាស់​ហួស​​ប្រមាណ វា​នឹង​​ធ្វើឲ្យ​សក់​ឆាប់​កខ្វក់។ មួយ​វិញ​ទៀត បើ​​​ក្រែម​បន្ទន់​សក់​ប៉ះ​​ស្បែក​ក្បាល វា​នឹង​​ទៅ​​ផ្ចិត​រន្ធ​រោម បណ្តាល​ឲ្យ​សក់​​ផុយ​ងាយ​ខូច​និង​មិន​លូត​លាស់​បាន​ល្អ។ បន្ទាប់​​ពី​កក់​សក់​​រួច ​គួរ​​លាប​វា​​​នៅ​ផ្នែក​ខាង​ចុង។​​

 

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអីុ.Kanha

 

 

Loading...
You might also like
Comments
Loading...
អាត្រាប្តូរប្រាក់
KHR - Riel
៛1.092,98
-0.44%
៛53,01
-0.07%
៛36,51
-0.86%
៛8,29
-0.63%
៛2.191,99
-0.61%
៛12,65
-0.44%
៛98,08
-2.4%
៛2.843,49
-0.45%
៛2.229,05
-0.44%
៛2.358,02
-0.44%
ផ្ទាំងពាណិជ្ជកម្ម
loading...
Loading...
Facebook Page