សម្រស់​មិន​សូវ​បានក៏​មិន​អី​ដែរ ឲ្យ​តែ​មាន​​ ៨ ចំណុច​នេះ​ប្រុស​​ៗ​ប្រាថ្នា​គ្រប់​គ្នា

Get real time updates directly on you device, subscribe now.

មនុស្ស​ស្រី​ភាគ​ច្រើន​គិត​ថា សម្រស់​គឺ​ជា​អ្វីៗ​ទាំង​អស់ បើ​មិន​ស្អាត​ទេ​ច្បាស់​ជា​គ្មាន​នរណា​​ចាប់​អារម្មណ៍​ឡើយ។ បើ​​អ្នក​គិត​អី​ចឹង​គឺ​ខុស​ហើយ​ ព្រោះ​មនុស្ស​ប្រុស​​មិន​មែន​មើល​​លើ​នារី​តែ​លើ​សំបក​ខាង​ក្រៅ​តែ​មួយ​មុខ​នោះ​​ឡើយ ​បើ​មនុស្ស​ស្រី​មាន​ចំណុច​ដូច​ខាង​ក្រោម​នេះ ទើប​​ជា​អ្វី​ដែល​ពួក​គេ​ប្រាថ្នា​ចង់​បាន​ពិត​ប្រាកដ។

១. ភាព​វៃ​ឆ្លាត

ភាព​វៃ​ឆ្លាត​គឺ​​​ជា​ចំណុច​ដ៏​ទាក់ទាញ​ខ្លាំង​សម្រាប់​មនុស្ស​ស្រី មិន​មែន​​​ត្រូវ​​ចេះ​ដឹង​​គ្រប់​រឿង​​ហួស​ហេតុ​ពេក​នោះ​ទេ ប៉ុន្តែ​ចេះ​ប្រើ​​ភាព​វៃ​ឆ្លាត ឲ្យ​សមរម្យ​តាម​កាលៈទេសៈ និង​អាច​ជួយ​ដោះស្រាយ​ពេល​ដៃ​គូ​ជួប​វិបត្តិ។

២. មាន​ជំហរ​លើ​ខ្លួន​ឯង​

មិន​ថា​​សម្រស់​ មិន​ថា​អត្តចរិត អ្នក​មិន​ចាំ​បាច់​ផ្លាស់​ប្តូរ ដើម្បី​ទាមទារ​ចំណាប់​អារម្មណ៍​ឬ​សេចក្ដី​ស្រលាញ់​​​ពី​អ្នក​ណា​ឡើយ ត្រូវ​មាន​​ជំហ​ផ្ទាល់​​ខ្លួន និង​ពេញ​ចិត្ត​នូវ​អ្វី​​ដែល​អំណោយ​ផល​ពី​ធម្មជាតិ។

៣. ភាព​ឯករាជ្យ

​មនុស្ស​ស្រី​ខ្លះ ​យល់​​​​ថា​ការ​សម្ដែង​ឬកពារ​ទន់​ជ្រាយ​ម្ញ៉ិកម្ញ៉ក់ អាច​ធ្វើ​​ឲ្យ​ប្រុសៗ​ចាប់​អារម្មណ៍។ នេះ​ជា​ការ​ភាន់​ច្រឡំ​ធំ​មួយ មនុស្ស​​ប្រុស​ទាំង​អស់​​លង់​ស្រលាញ់ មនុស្ស​ស្រី​ដែល​​មាន​ភាព​ឯងរាជ្យ ភាព​រឹងមាំ ដឹង​​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន​ពិត​ប្រាកដ ទើប​អាច​រស់​នៅ​ជាមួយ​គ្នា​​យូរ​អង្វែង។

៤. ចេះ​គោរព​ទុក​ចិត្ត​គ្នា

ការ​គោរព​​ទុក​ចិត្ត​​​​ពិត​ជា​សំខាន់​ណាស់ ​​ព្រោះ​​​​​មនុស្ស​ពីរ​នាក់​ស្រលាញ់​​​គ្នា មិន​មែន​មាន​ន័យ​ថា ត្រូវ​នៅ​តោង​ស្អិត​ជាប់​ ឬ​ត្រូវ​ឆែក​មើល​ទូរស័ព្ទ​គ្រប់​ពេលនោះ​ទេ។ ធ្វើ​បែប​នេះ​​ ស​បញ្ជាក់​ថា​​​ទំនាក់​ទំនង​ស្នេហា​​របស់​អ្នក​នឹង​ប្រេះ​ឆា​ ដោយ​សារ​ការ​​ខ្វះ​ទំនុក​ចិត្ត។ ដូចនេះ​​ហើយ​បាន​ជា​​ប្រុសៗ​ ត្រូវ​​ការ​មនុស្ស​ដែល​ចេះ​ទុក​ពេល​ផ្ទាល់​ខ្លួន​សម្រាប់​ម្ខាងៗ មិន​សង្ស័យ​ផ្តេសផ្តាស និង​​ចេះ​​​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក។

loading...

៥. មាន​មហិច្ឆតា

​​សម័យ​នេះ​ហើយ បុរស​​មិន​សម្លឹង​ឃើញ​មនុស្ស​ស្រី​ដែល​ចាំ​តែ​នៅ​ផ្ទះ​រស់​ពឹង​លើ​ប្តី​ធ្វើ​អ្វី​មិន​កើត​ទេ ព្រោះ​ពួក​គេ​គិតថា មនុស្ស​ស្រី​ត្រូវ​មាន​មហិច្ឆតា មាន​សមត្ថភាព​​​ចេះ​ដឹក​នាំ​ទាំង​​កូន​ៗ​ និង​​មាន​របរ​ការងារ​ត្រឹមត្រូវ​មួយ ទើប​​​​គ្រួសារ​មាន​ភាព​រីកចម្រើន​​។

៦. បង្ហាញ​ក្តី​ស្រលាញ់

សុភមង្គល​​កើត​មក​​​ពី​​ការ​​បង្ហាញ​ក្តី​ស្រលាញ់​​ចំពោះ​គ្នា​​ទៅ​វិញ​​ទៅ​​មក។ កុំ​ព្រោះ​​តែ​ខ្លាច​ដៃ​គូ​បាន​ចិត្ត ឬ​​​គិត​ពី​​អ្នក​ដទៃ​ហើយ​បែរជា​ធ្វើ​សោះ​អង្គើយ​​ទៅ​វិញ​​។ អ្នក​​ត្រូវ​ក្លាហាន​បង្ហាញ​​ក្តី​ស្រលាញ់​ ដោយ​ការ​ដើរ​កាន់​ដៃ​គ្នា​ ការ​យក​ចិត្ត​ទុកដាក់ សួរ​នាំ​​គ្រប់​​ពេល​​ដែល​ដៃ​គូ​មាន​​បញ្ហា។

៧. ចេះ​បន្ទាប​ខ្លួន

មនុស្ស​ប្រុស​ស្រលាញ់​ដក​ចិត្ត​មិន​រួច ​បើ​មនុស្សស្រី​ណា​ដែល​ឆ្លាត រឹងមាំ​ ហើយ​ថែម​ទាំង​ចេះ​បន្ទាប​ខ្លួន មិន​វាយ​ឬក​អួត​ក្អេងក្អាង មើល​ងាយ​គេ​ឯង​ ព្រម​ទាំង​ចេះ​ស្តាប់​គំនិត​យោបល់​អ្នក​ដទៃ​ មិន​មែន​ធ្វើ​ចេះ​តែឯង ហើយ​គិត​ថា​គ្មាន​នរណា​ដល់​ខ្លួន។

៨. ឧស្សាហ៍

​​​​នរណា​ដែល​ថា​មិន​ស្រលាញ់​មនុស្ស​ស្រី​ឧស្សាហ៍នោះ បើការងារ​ក្រៅ​ក៏​ចេះ ការ​ងារ​ផ្ទះ​ក៏​រៀប​រយ​បាន​ល្អ​ទៀត។ មនុស្ស​ប្រុស​មិន​មែន​ត្រឹម​តែ​​ស្រលាញ់​ធម្មតា​ទេ ប៉ុន្តែ​​​បើ​អ្នក​បាន​សព្វ​គ្រប់​បែប​​នេះ អ្នក​នឹង​ត្រូវ​បាន​គេ​គោរព​ឲ្យ​តម្លៃ​ជា​ទី​បំផុត៕

 

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអីុ.Kanha

Loading...
You might also like
Comments
Loading...
អាត្រាប្តូរប្រាក់
KHR - Riel
៛1.092,98
-0.44%
៛53,01
-0.07%
៛36,51
-0.86%
៛8,29
-0.63%
៛2.191,99
-0.61%
៛12,65
-0.44%
៛98,08
-2.4%
៛2.843,49
-0.45%
៛2.229,05
-0.44%
៛2.358,02
-0.44%
ផ្ទាំងពាណិជ្ជកម្ម
loading...
Loading...
Facebook Page