ភ្នែក​មាន​រោគ​សញ្ញា ៥ នេះមិនមែន​​ម្ញូប​ទេ តែ​អាច​កើត​ជំងឺ​ទាំងនេះ​ទៅវិញ

Get real time updates directly on you device, subscribe now.

ភ្នែក​ក្រហម ភ្នែក​រមាស់ គឺជា​បញ្ហា​សុខភាព​ភ្នែក​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ចិត្ត ហើយ​ប្រសិនបើ​អ្នក​មាន​រោគ​សញ្ញា​ទាំង​នេះ​ទៀត គឺជា​ជំងឺ​គួរឲ្យ​ព្រួយ​បារម្ភ​បំផុត។ រោគ​សញ្ញា ៥ នេះ មិនមែន​ភ្នែក​ម្ញូប​ឡើយ តែ​ជា​ជំងឺ​ទៅ​វិញ៖

១.ភ្នែក​ស្ងួត

ភ្នែក​ស្ងួត​ដោយសារ​តែ​មិន​មាន​សំណើម​គ្រប់គ្រាន់ ឬ​អាច​និយាយ​ថា​ខ្វះ​ទឹកភ្នែក។ នោះ​បណ្ដាល​មកពី​ចំណុច​សរសៃប្រសាទ​រមាស់នៅ​ក្នុង​កែវ​ភ្នែក ហើយ​ត្រូវ​បាន​រលាក និង​នាំ​ឲ្យ​ភ្នែក​ក្រហម ឬ​ក្រហាយ។ ក្រៅពី​ស្ថានភាព​នេះ អ្នក​អាច​មាន​ហានិភ័យ​នៃ​រោគ​សញ្ញា​ផ្សេង​ទៀត​ដូចជា រមាស់ ឈឺចាប់ ឬ​ប៉ះ​ពន្លឺ​ថ្ងៃ​មិន​បាន។

រូបតំណាង

២.អាឡែរហ្សី

អាឡែរហ្សី អាច​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​ថា​ក្ដៅ​ភ្នែក។ ការ​រលាក​ប្រតិកម្ម អាឡែស៊ី​កើត​ឡើង​នៅ​ពេល​ដែល​ភ្នែក​ប៉ះពាល់​សារធាតុ​ពុល ឬ​សារធាតុ​គីមី​មួយ​ចំនួន។

៣.មាន​ស្អី​នៅ​ក្នុង​ភ្នែក

loading...

ភ្នែក​មាន​លក្ខណៈ​រមាស់​ខ្លាំង ដូច្នេះ​វា​ប្រហែល​ជា​មាន​កម្ទេចកំទី​អ្វី ឬ​ក៏​រោម​ភ្នែក​ជ្រុះ​ចូល​ទៅ​ប៉ះ​ប្រស្រីភ្នែក​។ ក្រៅ​ពី​កូន​សក់ រោមភ្នែក ការ​ប្រើប្រាស់​គ្រឿង​សម្អាង​ក៏​ជា​ហេតុ​ធ្វើឲ្យ​ជ្រុះ​ចូល​បាន​ដែរ។ របស់​ទាំង​នោះ​អាច​បណ្ដាល​ឲ្យ​រលាក​សរសៃ​ភ្នែក​ថែម​ទៀត​ផង។ ប្រសិនបើ​អ្នក​ត្រូវ​ចេញ​ទៅ​ក្រៅ នៅ​តាម​ផ្លូវ​គួរតែ​ប្រុងប្រយ័ត្ន​ធូលី​កុំឲ្យ​ចូល​ភ្នែក​ទៀត។

៤.ការ​រលាក​ភ្នែក

ភ្នែក​របស់​អ្នក​អាច​ត្រូវ​បាន​រលាក​ដោយសារ​ត្របកភ្នែក។ ជំងឺ​នេះ​បណ្ដាល​ឲ្យ​ភ្នែក​ក្រហម រមាស់ និង​ឈឺ​ចុកចាប់​នៅ​ក្នុង​ត្របក​ភ្នែក។ ការ​រលាក​ភ្នែក​អាច​បណ្ដាលមកពី​ការ​ឆ្លង​មេរោគ​លើ​ត្របកភ្នែក ប្រតិកម្ម​ទៅ​នឹង​ការ​តុបតែង​ជាដើម។ ប្រសិនបើ​អ្នក​មាន​បញ្ហា​នេះ​ចូរ​ស្វែងរក​ការ​យក​ព្យាបាល​ភ្លាម​ៗ ព្រោះ​ភាគច្រើន​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ និង​ពិបាក​ព្យាបាល។

៥.រលាក​ភ្នែក​ដោយសារ​ពន្លឺ​ព្រះអាទិត្យ

មិន​ត្រឹម​តែ​ស្បែក​ទេ ភ្នែក​របស់​យើង​ក៏​អាច​រលាក​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ​ដែរ។ របាយការណ៍​មួយ​នៅ​ក្នុង​ទិនានុប្បវត្តិ​នៃ​សមាគម​វេជ្ជសាស្ត្រ​អាមេរិក​បាន​បង្ហាញ​ថា ពន្លឺ​ព្រះអាទិត្យ​តិចតួច​ប៉ុណ្ណោះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ខូចខាត​ភ្នែក​ដូចជា​រលាក។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ប៉ះពាល់​នឹង​កាំរស្មី UV ជាលិកា​ភ្នែក​នឹង​ទទួល​រង​ការ​ឈឺចាប់ ហើយ​អាច​ស្រវាំង​តែ​ម្ដង។ ស្ថានភាព​នេះ​ដែរ​អាច​បណ្ដាល​ឲ្យ​ខូច​ដល់​កែវភ្នែក មើល​មិន​ឃើញ​មួយ​រយៈ និង​ជំងឺ​មហារីក។ ការពារ​ភ្នែក​នៅ​ពេល​ចេញ​ក្រៅ​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ និង​ការពារ​ពី​ការ​ប៉ះពាល់​វិទ្យុសកម្ម​ខ្លាំង​ពី​ទូរសព្ទ កុំព្យូទ័រ៕

រូបតំណាង

 

ប្រភព៖ afamily ប្រែ​សម្រួល៖ ទ្រី រ៉ាវី.Kanha

Loading...
You might also like
Comments
Loading...
អាត្រាប្តូរប្រាក់
KHR - Riel
៛1.092,98
-0.44%
៛53,01
-0.07%
៛36,51
-0.86%
៛8,29
-0.63%
៛2.191,99
-0.61%
៛12,65
-0.44%
៛98,08
-2.4%
៛2.843,49
-0.45%
៛2.229,05
-0.44%
៛2.358,02
-0.44%
ផ្ទាំងពាណិជ្ជកម្ម
Loading...
loading...
Facebook Page