ប្រពន្ធ​កីឡាករ​២​រូប​ឆ្លង​ទន្លេ​ដូច​គ្នា​ ខណៈ​ប្ដី​កំពុង​ប្រយុទ្ធ​នៅ World Cup

Get real time updates directly on you device, subscribe now.

ប្រពន្ធ​ខ្សែ​បម្រើ​អង់គ្លេស Fabian Delph និង​ខ្សែ​ការពារ​ស៊ុយអែត​ Andreas Granqvist បាន​ឆ្លង​ទន្លេ​ដូច​គ្នា ស្របពេល​ដែល​ប្ដី​​កំពុង​ត្រៀម​ខ្លួន​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ World Cup។

ដោយ​សារ​នេះ​ជា​រឿង​ធំ​ក្នុង​ឆាក​ជីវិត Delph បាន​ហោះ​ត្រលប់​ទៅ​អង់គ្លេស​វិញ​​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ដោយ​ប្រពន្ធ​របស់​គេ​បាន​ឆ្លង​ទន្លេ​​កូន​ទី​៣​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ។ នេះ​មាន​ន័យ​ថា ជំនួប​រវាង​អង់គ្លេស​និង​កូឡុំប៊ី​កីឡាករ​របស់ Man City រូប​នេះ​បាន​ត្រឹម​មើល​មិត្ត​រួម​ក្រុម​លេង​តាម​ទូរទស្សន៍​ប៉ុណ្ណោះ។ យ៉ាងណាមិញ Delph បា​ន​ធ្វើ​ដំណើរ​ត្រលប់​មក​រុស្សី​វិញ​ហើយ ដើម្បី​ជួយ​ក្រុម​វគ្គ​៨​ក្រុម​ចុងក្រោយ។

loading...

មិន​ខុស​គ្នា​ តាម​ការ​ពិនិត្យ​ប្រពន្ធ​ប្រធាន​ក្រុម​ស៊ុយអែត​កីឡាករ​ Andreas Granqvist ត្រូវ​ឆ្លង​ទន្លេ​កូន​ទី​២​​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ។ Andreas ប្រហែល​ជា​ហោះ​ទៅ​មើល​ប្រពន្ធ​បន្តិច រួច​ត្រលប់​ជួយ​ជម្រើស​ជាតិ​វិញ។ កីឡាករ​វ័យ​៣៣​តាំង​ចិត្ត​មុតមាំ​ថា​ គេ​នឹង​វិល​មក​លេង​ឲ្យ​ក្រុម​វិញ ទោះ​ប្រពន្ធ​ទើប​ឆ្លង​ទន្លេ​ក្ដី។

អ្វី​ដែល​ជា​រឿង​ចាប់​អារម្មណ៍​និង​គាប់ជួន​បំផុត​នោះ​គឺ វគ្គ​៨​ក្រុម​ចុងក្រោយ​អង់គ្លេស​ត្រូវ​លេង​ជាមួយ​ស៊ុយអែត​នៅ​ថ្ងៃ​សៅរ៍​នេះ​ ដែល​ជា​ក្រុម​របស់​ Fabian Delph និង ​ Andreas Granqvist៕ ​​​​​

 

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ.Sabay

Loading...
You might also like
Comments
Loading...
អាត្រាប្តូរប្រាក់
KHR - Riel
៛1.092,98
-0.44%
៛53,01
-0.07%
៛36,51
-0.86%
៛8,29
-0.63%
៛2.191,99
-0.61%
៛12,65
-0.44%
៛98,08
-2.4%
៛2.843,49
-0.45%
៛2.229,05
-0.44%
៛2.358,02
-0.44%
ផ្ទាំងពាណិជ្ជកម្ម
loading...
Loading...
Facebook Page