ងូត​ទឹក​ត្រជាក់​​​ពេល​ព្រឹក​មាន​ផល​ប្រយោជន៍​​ជាង​ទឹក​ក្ដៅ​ច្រើន​​ណាស់

Get real time updates directly on you device, subscribe now.

អត្រា​អ្នក​ងូត​ទឹក​ក្តៅ​មាន​ច្រើន​ជាង​អ្នក​ងូត​ទឹក​ត្រជាក់​ ជា​ពិសេស​ក្នុង​ខែ​រងា​។ ប៉ុន្តែ​ការ​ងូត​ទឹក​ក្តៅ​ពិត​ជា​មាន​ផល​ប៉ះពាល់​ច្រើន​មែន​ទែន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អ្នក​នឹង​ចំណាយ​ច្រើន​លើ​ការ​ដាំ​ទឹក​ ឬ​ប្រើ​ម៉ាស៊ីន​ទឹក​ក្តៅ​ ហើយ​ស្បែក​មិន​ល្អ​ថែម​ទៀត​ផង។ ហេតុ​នេះ​ហើយ​គួរ​តែ​ចាប់​ផ្តើម​កាត់​បន្ថយ​ការ​ងូត​ទឹក​ក្តៅ​មក​ងូត​ទឹក​ត្រជាក់​វិញ​ប្រសើរ​ជាង៖

១.​ ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ

ការ​ស្រាវ​ជ្រាវ​បាន​ឱ្យ​ឃើញ​ថា​ ការ​កើន​ឡើង​នៃ​ (Glutathione)​ និង​អាមីណូ​អាស៊ីត(Amino Acid)​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​យ៉ាង​ល្អ​ និង​ជួយ​ប្រឆាំង​ជាតិ​ពុល​នៅ​ក្នុង​ខ្លួន។

រូបតំណាង

២.​ ជំនួយ​ដល់​ស្បែក​

គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​ការ​ងូត​ទឹក​ក្តៅ​ធ្វើ​ឱ្យ​ស្បែក​ស្ងួត​ហើយ​ប៉ះ​ពាល់​​ខ្លាំង​។ ហេតុ​នេះ​ហើយ​ជំនួស​ឱ្យ​ការ​ងូត​ទឹក​ក្តៅ​អ្នក​គួរ​តែ​ងូត​ទឹក​ត្រជាក់​ធម្មតា​។ ការ​ដែល​ងូត​ទឹក​ត្រជាក់​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​នៃ​ស្បែក​ និង​ជួយ​មិន​ឱ្យ​សក់​ជ្រុះ។

រូបតំណាង

៣.​ ជួយ​សាច់​ដុំ​ដំណើរ​ការ​ល្អ​

បន្ទាប់​ពី​ការ​ហាត់​ប្រាណ​និង​លេង​កីឡា​រួច​ អ្នក​គួរ​តែ​ត្រាំ​ទឹក​ត្រជាក់​ ឬ​ងូត​ត្រជាក់​។ ការ​ធ្វើ​បែប​នេះ​ជួយ​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​នៅ​តាម​សាច់​ដុំ​ ធ្វើ​ឱ្យ​សាច់​ដុំ​ដំណើរ​ការ​បាន​ល្អ។

loading...

រូបតំណាង

៤.​ ធ្វើ​ឱ្យ​អារម្មណ៍​ធូរ​ស្រាល

មិន​ត្រឹម​តែ​ជួយ​ដល់​ស្បែក​ទេ​ ការ​ងូត​ទឹក​ក្តៅ​ថែម​ទាំង​កាត់​បន្ថយ​អារម្មណ៍​ស្រ្តេស​បាន​យ៉ាង​ឆាប់​រហ័ស។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​តប់​ប្រមល់​ពេល​មក​ពី​ធ្វើ​ការ​ អ្នក​គួរ​តែ​ងូត​ទឹក​ត្រជាក់​។

រូបតំណាង

៥.​ បំបាត់​រោគ​ប្រកាំង​ និង​ក្តៅ​ខ្លួន

នៅ​ពេល​ដែល​អ្នក​ឈឺ​ក្បាល​អ្នក​គួរ​តែ​សាក​ងូត​ទឹក​ត្រជាក់​។ អ្នក​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល​និង​ស្រស់​ស្រាយ​ដូច​បាន​លេប​ថ្នាំ​អីចឹង​ ចំណែក​កម្តៅ​ក្នុង​ខ្លួន​ក៏​ថយ​ចុះ៕

រូបតំណាង

 

ចុច Like និង See First ដើម្បីទទួលបានព័ត៌មានមុនគេ……

 

ប្រភព៖ success ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា.Kanha

Loading...
You might also like
Comments
Loading...
អាត្រាប្តូរប្រាក់
KHR - Riel
៛1.092,98
-0.44%
៛53,01
-0.07%
៛36,51
-0.86%
៛8,29
-0.63%
៛2.191,99
-0.61%
៛12,65
-0.44%
៛98,08
-2.4%
៛2.843,49
-0.45%
៛2.229,05
-0.44%
៛2.358,02
-0.44%
ផ្ទាំងពាណិជ្ជកម្ម
loading...
Loading...
Facebook Page