Rooney ជិត​រក​ឃើញ​ទ្រនំ​ថ្មី​មែនទែនហើយ

Get real time updates directly on you device, subscribe now.

ខ្សែ​ប្រយុទ្ធ Wayne Rooney ក្នុង​ថ្ងៃ​នេះ ត្រូវ​បាន​សារព័ត៌មាន​ល្បី​ឈ្មោះ​សហរដ្ឋអាមេរិក The Washington Post រាយ​ការណ៍​ថា “បាន​ព្រមព្រៀង” ចូល​រួម​ជាមួយ​ក្លឹប D.C. United ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

បើ​តាម​ប្រភព​ដដែល​ កីឡាករ​ចាស់​វស្សា Rooney នឹង​ចុះ​កុងត្រា​រយៈ​ពេល ២ ឆ្នាំ​កន្លះ​ ដែល​មាន​តម្លៃ​គិត​ជា​ទំហំ​ទឹក​ប្រាក់​សរុប ១៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

The Washington Post បាន​លើក​ឡើង​ថា តម្លៃ​ដែល D.C. United ធ្វើ​ការ​ផ្ទេរ​ Rooney ពី​ក្លឹប​អង់គ្លេស Everton មិន​ត្រូវ​បាន​ក្លឹប​ទាំង​ពីរ​ទម្លាយ​ឲ្យ​ដឹង​ឡើយ។

loading...

សូម​បញ្ជាក់​ផង​ដែរ ខ្សែ​ប្រយុទ្ធវ័យ ៣២ ឆ្នាំ Wayne Rooney បាន​ចំណាយ​ពេល ១៦ រដូវ​កាល​លេង​ក្នុង​លីគ​កំពូល​អង់គ្លេស​។ ក្នុង​នោះ ១៣ រដូវ​កាល​ (២០០៤-២០១៧) លេង​ឲ្យ​ក្លឹប​បិសាច​ក្រហម ខណៈ ៣​រដូវ​កាល​ទៀត (២០០២-២០០៤ និង ២០១៧-២០១៨) លេង​ឲ្យ​ក្លឹប Everton។ ក្នុង​អំឡុង​ពេល​លេង​ឲ្យ​ក្លឹប​អង់គ្លេស​ទាំង​ពីរ កីឡាករ​ស៊ុត​ចូល​សរុប ២៨១ គ្រាប់ (គិតគ្រប់កម្មវិធីទាំងអស់) ក្នុង​ការ​បង្ហាញ​ខ្លួន ៦៧៦ លើក៕

 

ចុច Like និង See First ដើម្បីទទួលបានព័ត៌មានមុនគេ……

 

ប្រភព៖ Four Four Two | USAtoday   ប្រែ​សម្រួល៖ ហ៊ីម រស្មី.Sabay

Loading...
You might also like
Comments
Loading...
អាត្រាប្តូរប្រាក់
KHR - Riel
៛1.092,98
-0.44%
៛53,01
-0.07%
៛36,51
-0.86%
៛8,29
-0.63%
៛2.191,99
-0.61%
៛12,65
-0.44%
៛98,08
-2.4%
៛2.843,49
-0.45%
៛2.229,05
-0.44%
៛2.358,02
-0.44%
ផ្ទាំងពាណិជ្ជកម្ម
loading...
Loading...
Facebook Page