ច្បាស់ហើយ Samsung កំណត់​ថ្ងៃ​ចេញលក់​ Galaxy Note 9

Get real time updates directly on you device, subscribe now.

ក្រុមហ៊ុន​ Samsung បានប្រកាសប្រាប់ពីកាលបរិច្ឆេទ បញ្ចេញកំពូលទូរសព្ទ Galaxy Note 9 របស់ខ្លួន​ហើយ គឺនៅថ្ងៃទី ៩ ខែ​សីហានេះ ដែល​វា​ជា​ជំនាន់​ទី ៨​ តាំង​តែពីត្រកូល Galaxy Note ជា Phablet (Phone + Tablet) ដំបូងបង្អស់ក្នុងទីផ្សារ smartphone។

រូបភាព Render របស់ Samsung Galaxy Note 9 លើអុីនធឺណិត

ព្រឹត្តិការណ៍នេះមានឈ្មោះថា Samsung Galaxy Unpacked ដែល​នឹង​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល Barclay នៅ​សង្កាត់ Brooklyn ទីក្រុង New York ចាប់ពីម៉ោង ១១ ព្រឹក​ (ម៉ោងក្នុងតំបន់) ថ្ងៃ ៩ ខែសីហា ឆ្នាំ​ ២០១៨។ លិខិតអញ្ជើញកាលពីថ្ងៃពុធនេះហើយ ដោយវាជាវិដេអូមួយដែល Samsung បានបង្ហោះចូលក្នុង Channel របស់ខ្លួននៅលើ youtube។ ព្រឹត្តិការណ៍បង្ហាញទូរសព្ទ ដ៏ធំ​បំផុត​មួយរបស់ Samsung ក៏​នឹង​ត្រូវ​ផ្សាយ​ផ្ទាល់​លើ​គេហទំព័រ samsung.com​ ផងដែរ។

រូបភាព Render របស់ Samsung Galaxy Note 9 លើអុីនធឺណិត

loading...

គេរំពឹងទុកថា Galaxy Note 9 នឹងជា Smartphone កំពូលដែលប្រើប្រាស់ប៊ិច stylus ដូច​រាល់ទូរសព្ទ Galaxy Note ជំនាន់មុនដែរ ប៉ុន្តែវាអាចនឹងមានអេក្រង់លាតសន្ធឹងពេញអេក្រង់ និង​មាន​បច្ចេកវិទ្យាថ្មីៗ​ជាច្រើនទៀត នៅ​ក្នុង​ថ្ងៃបង្ហាញខ្លួននោះ។

រូបភាព Render របស់ Samsung Galaxy Note 9 លើអុីនធឺណិត រូបភាព Render របស់ Samsung Galaxy Note 9 លើអុីនធឺណិត

 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ……

 

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ.Sabay

Loading...
You might also like
Comments
Loading...
អាត្រាប្តូរប្រាក់
KHR - Riel
៛1.092,98
-0.44%
៛53,01
-0.07%
៛36,51
-0.86%
៛8,29
-0.63%
៛2.191,99
-0.61%
៛12,65
-0.44%
៛98,08
-2.4%
៛2.843,49
-0.45%
៛2.229,05
-0.44%
៛2.358,02
-0.44%
ផ្ទាំងពាណិជ្ជកម្ម
Loading...
loading...
Facebook Page