បើ​​ស្រី​ៗ​នៅ​តែ​រក្សា​គំនិតទាំង​នេះ កុំ​បន្ទោស​ហេតុ​​​អី​ជីវិត​នេះ​អភ័ព្វ

Get real time updates directly on you device, subscribe now.

នៅ​លើ​លោក​នេះ អ្វី​ដែល “ពេក” ពេក​គឺ​មិន​ល្អ​ឡើយ ដូច​នេះ​មនុស្ស​ស្រី​ដែល​ល្អ​ពេក​គឺ​មាន​តែ​នាំ​ទក្ខ​ដាក់​ខ្លួន​តែ​ប៉ុណ្ណោះ។ ​មនុស្ស​ស្រី​គួរ​តែ​ល្អ​នៅ​កម្រិត​ណា​មួយ​បាន​ហើយ កុំ​ល្អ​ជ្រុល​ពេក ព្រោះ​ពេល​យើង​ល្អ​ពេក អ្នក​ដែល​ខាត​ គ្មាន​ពី​ណា​ក្រៅ​ពី​យើង​ឡើយ។ ដើម្បី​កុំ​ឲ្យ​ខាត​បង់ មិត្ត​ៗ​នារី​​គប្បី​លុប​គំនិត​​មួយ​ចំនួន​ខាង​ក្រោម​ចេញ៖

១. រិះ​ថាំ​ចំពោះ​ខ្លួន​ឯង​ខ្លាំង​ពេក

ចរិត​សន្សំសំចៃ​គឺ​ល្អ តែ​រិះ​ពេក​​គឺ​មាន​តែ​ធ្វើ​បាប​ខ្លួន​ឯង។ ពេល​ឃើញ​ស្រី​ៗ​ដើរ​ផ្សារ ត​ថ្លៃ​តាំង​ពី​មួយ​រយ ពីរ​រយ​ឡើង ចង់​តែ​ស្រក់​ទឹក​ភ្នែក។ ឃើញ​គេ​ទិញ​កាបូប ឬ​ស្បែក​ជើង​ថ្មី​ក៏​បាន​ត្រឹម​សម្លឹង​ពី​ចម្ងាយ។ ឈប់​ធ្វើ​ដូច​នេះ​ទៅ ម្ដងម្កាល​គួរ​ជូន​រង្វាន់​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ដើម្បី​ទទួល​កម្លាំង​ចិត្ត​តស៊ូ​ទៅ​មុខ​ទៀត។ គួរ​ចំណាយ​លុយ​ខ្លះ លើ​សម្រស់​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​ជីវិត​ដែល​ហត់នឿយ​នេះ​សម្លាប់​សម្រស់​យើង​បាន។

២. ឱប​ក្រសោប​ការងារ​គ្រប់​បែប​យ៉ាង

ពេល​ថា​ឱ្យ​ថា​ហេតុ​អ្វី​ចេះ​តែ​ធ្វើ​ការ​គ្រប់​បែប​យ៉ាង ម៉េច​មិន​ព្រម​សម្រាក​ខ្លះ ស្រី​ៗ​តែង​ឆ្លើយ​វិញ ឃើញ​ទើស​ក៏​ធ្វើ​ទៅ។ ពេល​យើង​ធ្វើ​ច្រើន គ្មាន​អ្នក​ណា​មាត់​មួយ​ម៉ាត់​ឡើយ តែ​សាក​ឈប់​ធ្វើ​ល​មើល ប្រាកដ​ជា​រង​ការ​រិះគន់​មិន​ខាន ព្រោះ​ធ្លាប់​អាង​មាន​អ្នក​ធ្វើ​ឲ្យ​ស្រាប់​ៗ។ យើង​គួរ​តែ​ធ្វើ​អ្វី​ដែល​ជា​ទំនួលខុសត្រូវ​របស់​យើង​បាន​ហើយ។

loading...

៣. លះបង់​ច្រើន​ពេក

ដោយ​សារ​ស្រលាញ់ មនុស្ស​ស្រី​អាច​លះបង់​គ្រប់​បែប​យ៉ាង​ ទោះ​បី​ជា​ការ​លះបង់​នោះ​ធ្វើ​ឲ្យ​គេ​ឈឺចាប់​ក៏​ដោយ។ ពួក​គេ​អាច​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ​បង្កើត ដើម្បី​ទៅ​ធ្វើ​កូន​ប្រសារ​គេ អាច​លះបង់​ចំណូល​ចិត្ត​របស់​ខ្លួន​ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ ប៉ុន្តែ​យើង​កុំ​លះបង់​ច្រើន​ពេក​ដល់​ថ្នាក់​បន្ទាប​តម្លៃ​របស់​ខ្លួន​អី ធ្វើ​ដូច​នេះ​នាំ​តែ​គេ​បាន​ចិត្ត​តែ​ប៉ុណ្ណោះ។

៤. ស្រលាញ់​ងប់​ពេក

នៅ​ក្នុង​រាល់​ចំណង​មនោសញ្ចេតនា អ្នក​ណា​ស្រលាញ់​ងប់​ជាង អ្នក​នោះ​ជា​អ្នក​ខាត។ ទោះ​បី​ជា​ស្រលាញ់​គេ​ប៉ុណ្ណា ក៏​មិន​ត្រូវ​ដាក់​ចិត្ត​ទាំង​១០​ទៅ​ដែរ គួរ​ទុក​២​ភាគ​វិញ​សម្រាប់​ខ្លួនឯង។ ធ្វើ​ដូច​នេះ ទោះ​បី​ជា​ពេល​បែក​គ្នា ក៏​យើង​មិន​ងប់​ខ្លាំង ងាយ​ដក​ចិត្ត​វិញ​បាន៕

 

ចុច Like និង See First ដើម្បីទទួលបានព័ត៌មានមុនគេ……

 

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel.Kanha

Loading...
You might also like
Comments
Loading...
អាត្រាប្តូរប្រាក់
KHR - Riel
៛1.092,98
-0.44%
៛53,01
-0.07%
៛36,51
-0.86%
៛8,29
-0.63%
៛2.191,99
-0.61%
៛12,65
-0.44%
៛98,08
-2.4%
៛2.843,49
-0.45%
៛2.229,05
-0.44%
៛2.358,02
-0.44%
ផ្ទាំងពាណិជ្ជកម្ម
Loading...
loading...
Facebook Page