ក្រោយ​ញ៉ាំ​សាច់​អាំង​រួច​ធុំក្លិន​ជាប់​ខ្លួន​មែនទេ? ២​ វិធី​នេះ​ជួយ​កម្ចាត់​ក្លិន​ផ្សែង​ឈ្ងៀម​បាន

Get real time updates directly on you device, subscribe now.

មាន​តែ​អ្នក​ចូល​ចិត្ត​ញ៉ាំ​សាច់​អាំង​បែបកូរ៉េ​ ​គ្រឿង​សមុទ្រ​អាំង​ ឬ​របស់​អាំង​ផ្សេង​ៗ​ទៀត​ទេ​ ដែល​យល់​អារម្មណ៍​នេះ។​ របស់​អាំង​មាន​រសជាតិ​ឆ្ងាញ់​ និង​ពេញ​និយម​ខ្លាំង​ក្នុង​ពេល​បច្ចុប្បន្ន​ ហើយ​ភាគ​ច្រើន​គេ​និយម​ញ៉ាំ​ពេល​ល្ងាច​ ព្រោះ​ថា​ជា​ពេល​វេលា​ចប់​ពី​ការងារ​ និង​មិន​ទៅ​ណា​បន្ត។​

loading...
រូបតំណាង

ដោយសារ​តែ​រាល់ពេល​ដែល​ញ៉ាំ​របស់​អាំង​ ផ្សែង​ឈ្ងៀម​ធ្វើ​ឲ្យ​ជាប់​ខោអាវ​ ឬ​សក់​ដែល​មាន​ក្លិន​គួរ​ឲ្យ​រំខាន​ ធ្វើ​ឲ្យ​អ្នក​មិន​អាច​បន្ត​ទៅ​ជុំ​ទី​ពីរ​បាន។​ ប៉ុន្តែ​អនុវត្ត​វិធី​ខាង​ក្រោម​នេះ​ជួយ​ឲ្យ​ក្លិន​អាក្រក់​ទាំង​នោះ​សាប​រលាប​ភ្លាម​ ហើយ​អាច​បន្ត​ដំណើរ​ទៅ​កន្លែង​ផ្សេង​ទៀត​ជាមួយ​ក្លិន​យ៉ាង​ក្រអូប​​៖​

១.​​ ពាក់​អាវ​ក្រៅ​មាន​មួក​

រូបតំណាង

អាវ​ក្រៅ​រូត​មាន​មួក​ពី​ក្រោយ​មិន​ត្រឹម​តែ​អាច​ការ​ពារ​កម្ដៅ​ថ្ងៃ​ ឬ​ភ្លៀង​រលឹម​នោះ​ទេ​ ថែម​ទាំង​ជួយ​ការពារ​ក្លិន​កុំ​ឲ្យ​ជាប់​ខ្លួនផង​ដែរ។​ នៅ​ពេល​ញ៉ាំ​របស់​អាំង​មាន​ផ្សែង​សក់​ក៏​ជា​កន្លែង​មួយ​ដែល​ស្រូប​ក្លិន​ផង​ដែរ​ ដូចនេះ​ពាក់​អាវ​ក្រៅ​មាន​មួក​នឹង​ជួយ​ការ​ពារ​មិន​ឲ្យ​ផ្សែង​ចូល​​ទៅ​ប៉ះ។​

រូបតំណាង

ម៉្យាង​ទៀត​អាច​ប្រើ​កន្សែង​មក​រុំ​ឲ្យ​ជិត​សក់​ក៏​បាន​ ព្រោះ​ការពារ​ផ្សែង​មិន​ឲ្យ​មាន​ក្លិន​នៅ​លើ​សក់​ក្បាល​បាន​១០០%។​

២.​ ប្រើ​ទឹក​បាញ់​​បំបាត់​ក្លិន​បែប​ធម្មជាតិ​ៗ

រូបតំណាង

ក្នុង​ករណី​ខ្លះ​មិន​មាន​អាវ​ក្រៅ​ ឬ​មួក​ការពារ​ក្លិន​ផ្សែង​ទេ​ អ្នក​អាច​ផ្សំ​ទឹក​បាញ់​បំបាត់​ក្លិន​ ដោយ​ប្រើ​ប្រេង​ក្រអូប​ ឬ​ Essential Oil​ បាន​។​ សម្រាប់​ប្រេង​ក្រអូប​គួរ​ជ្រើស​រើស​ក្លិន​ក្រូច​ ឬ​ផ្កា​Lavender​ ដែល​អាច​រក​ទិញ​បាន​នៅ​គ្រប់​កន្លែង​លក់​គ្រឿង​ទៀន​ក្រអូប​ ឬ​នៅ​ឱសថ​ស្ថាន​ទំនើប។​

វិធី​ធ្វើ​គឺ​ងាយ​ស្រួល​ដោយ​គ្រាន់​តែ​ ៖

រូបតំណាង

បន្តក់​ ប្រេង​ក្រអូប​ ២​ ទៅ​៣​ តំណក់​ក្នុង​ទឹក​បរិមាណ​ត្រឹម​ដប​បាញ់​តូច​នោះ​ ក្រឡុក​ឲ្យ​ចូល​គ្នា​ទុក​បាញ់​ពេល​មាន​ក្លិន​មិន​ល្អ ដប​តូច​គឺ​​ល្អ​បំផុត ព្រោះ​ងាយ​ស្រួល​ដាក់​តាម​ខ្លួន៕​

 

ចុច Like និង See First ដើម្បីទទួលបានព័ត៌មានមុនគេ……

 

 

ប្រភព៖ bkaccelerator ប្រែ​សម្រួល៖ Pencharm.Kanha

Loading...
You might also like
Comments
Loading...
អាត្រាប្តូរប្រាក់
KHR - Riel
៛1.092,98
-0.44%
៛53,01
-0.07%
៛36,51
-0.86%
៛8,29
-0.63%
៛2.191,99
-0.61%
៛12,65
-0.44%
៛98,08
-2.4%
៛2.843,49
-0.45%
៛2.229,05
-0.44%
៛2.358,02
-0.44%
ផ្ទាំងពាណិជ្ជកម្ម
Loading...
loading...
Facebook Page