សញ្ញា​បញ្ជាក់​ច្បាស់​ៗ​ថា សង្សារ​ទុក​អ្នក​ត្រឹម​ជា​ជម្រើស​មួយ​ប៉ុណ្ណោះ

Get real time updates directly on you device, subscribe now.

មាន​សង្សារ​ហើយ តែ​គេ​មិន​ប្រាកដប្រជា​ជាមួយ គឺជា​រឿង​ដ៏​សែន​គ្រាំ​ចិត្ត​បំផុត។ ដូចនេះ​ហើយ បើ​ឃើញ​មិត្ត​ប្រុស​អ្នក​មាន​សញ្ញា​ទាំង ៦ យ៉ាង​នេះ បញ្ជាក់​ថា​គាត់​ទុក​អ្នក​ត្រឹម​ជា​ជម្រើស​ជាមួយ​នារី​ដទៃ​ទៀត​ប៉ុណ្ណោះ៖

១.មិន​ធ្លាប់​ប្រើ​ពាក្យ​ជា​សង្សារ​នៅ​មុខ​គេ

ពេល​នៅ​តែ​ពីរ​នាក់ គាត់​ទំនង​ជា​អាច​និយាយ​ថា​ខ្លួន​ជា​សង្សារ​អ្នក​បាន តែ​ពេល​នៅ​ចំពោះ​មុខ​មនុស្ស​ដទៃ គាត់​មិន​ដែល​ប្រើ​ពាក្យ​នោះ​ឡើយ ហើយ​បើ​ទោះ​ជា​មាន​គេ​ជជីក​សួរ ក៏​ឆ្លើយ​បាន​ថា​មិត្តភ័ក្ដិ​ដូចគេដូចឯង​ប៉ុណ្ណោះ គ្មាន​អ្វី​លើស​នេះ​ទៀត។

រូបតំណាង

២.មិត្តភ័ក្ដិ​តែង​ចំអន់​ថា​មួយ​ណា​ឲ្យ​ប្រាកដ

ពេល​ដើរ​ទៅ​ណា​មក​ណា​ជាមួយ​មិត្តភ័ក្ដិ​សង្សារ គេ​តែងតែ​និយាយ​ថា មួយ​ណា​ឲ្យ​ប្រាកដ។ នោះ​មាន​ន័យ​ថា អ្នក​មិនមែន​ជា​មនុស្ស​ទី​១ ឬ​ទី ២ ដែល​គេ​នាំ​មក​ដើរលេង​បែបនេះ​ទេ ពោល​គឺ​មាន​ច្រើន​មក​ហើយ និង​នៅ​មាន​បន្ត​ទៀត។

៣.មិន​ធ្លាប់​ផុស​រូប​ជាមួយ​គ្នា

អ្នក​ប្រហែល​ជា​ធ្លាប់​បង្ហោះ​រូបភាព​ជាច្រើន​ជាមួយ​គាត់​ទាំង​លើ FB និង IG ប៉ុន្តែ​គាត់​វិញ​មិន​ធ្លាប់​មាន​សូម្បី​តែ​មួយ។ នៅ​លើ​បណ្ដាញ​សង្គម​គាត់​មិន​ទាំង​មាន​តម្រុយ​បង្ហាញ​គេ​ថា កំពុង​មាន​សង្សារ។

loading...

៤.ដូច​មនុស្ស​ពីរ​នាក់​ផ្សេង​គ្នា

ពេល​ខ្លះ​អ្នក​មាន​អារម្មណ៍​ថា គាត់​ដូច​មនុស្ស​ពីរ​នាក់​ផ្សេង​គ្នា ជួន​ល្អ​ជួន​មិន​ល្អ​ដាក់​អ្នក ហើយ​ពេល​ខ្លះ​ទៀត​មាន​ទាំង​ហៅ​ឈ្មោះ​អ្នក​ខុស​ផង។ នោះ​ប្រហែល​ជា​គាត់​ច្រឡំ​អ្នក​ជាមួយ​នឹង​នារី​ដទៃ​ទៀត ព្រោះ​បើ​មាន​តែ​ម្នាក់​មិនមែន​ហៅ​ខុស​បែប​នោះ​ទេ។

៥.ពេល​ឈ្លោះ​គ្នា អ្នក​លួង​គេ​ជានិច្ច

គាត់​ប្រហែល​ជា​ទម្លាប់​ខ្លួន​ឲ្យ​តែ​ពេល​ខឹង​អ្នក អាច​ទៅ​រក​សង្សារ​ដទៃ​បាន ដើម្បី​កុំឲ្យ​អផ្សុក។ ដូចនេះ ​ហើយ​បើ​អ្នក​មិន​លួង កុំ​សង្ឃឹម​ថា​បាន​ត្រូវ​គ្នា​ឲ្យ​សោះ។ មិន​តែ​ប៉ុណ្ណោះ​គាត់​ហ៊ាន​ប្រើ​ពាក្យ​ថា អ្នក​មិន​ទន់ភ្លន់​ដូច​ស្រី​ដទៃ នោះ​ចង់​សំដៅ​ដល់​ស្រី​ផ្សេង​ទៀត​របស់​គាត់។

រូបតំណាង

៦.មិន​ដែល​ឲ្យ​អ្នក​ប៉ះ​ទូរសព្ទ

ជា​សង្សារ​នឹង​គ្នា មិនមែន​អាច​ឆែកឆេរ​របស់​ដៃគូ​គ្រប់​ពេល​ទេ ប៉ុន្តែ​ករណី​នេះ​ពិតជា​គួរឲ្យ​សង្ស័យ​ណាស់ ព្រោះ​កុំ​ថា​ឡើយ​ឆែក គ្រាន់តែ​ប៉ះ​ក៏​មិន​បាន​ផង។ មួយ​វិញ​ទៀត គាត់​តែងតែ​ប្រុងប្រយ័ត្ន​ចំពោះ​ទូរសព្ទ គឺ​មិន​ឲ្យ​ឃ្លាត​ទៅ​ណា​ឆ្ងាយ ឬ​ឲ្យ​អ្នក​ឃើញ​អ្វី៕

 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ……

 

ប្រភព៖ gurl ប្រែ​សម្រួល៖ ទ្រី រ៉ាវី.Kanha

Loading...
You might also like
Comments
Loading...
អាត្រាប្តូរប្រាក់
KHR - Riel
៛1.092,98
-0.44%
៛53,01
-0.07%
៛36,51
-0.86%
៛8,29
-0.63%
៛2.191,99
-0.61%
៛12,65
-0.44%
៛98,08
-2.4%
៛2.843,49
-0.45%
៛2.229,05
-0.44%
៛2.358,02
-0.44%
ផ្ទាំងពាណិជ្ជកម្ម
Loading...
loading...
Facebook Page