អង់គ្លេស​អាច​កែប្រែ​ប្រវត្តិសាស្ត្រ​៤​ឆ្នាំ​មុន​ឆ្លង​​ផុត​វគ្គ​ចែកពូលឬ​អត់?

Get real time updates directly on you device, subscribe now.

យុទ្ធនាការណ៍ World Cup មុន​មក​កាន់​ប្រទេស​រុស្ស៊ី លោក Gareth Southgate បាន​ដឹកនាំ​ជម្រើស​ជាតិ​អង់គ្លេស​មិន​ដែល​ស្គាល់​ពាក្យ​បរាជ័យ ដែល​កីឡាករ​របស់​ក្រុម​តោកំណាច​​ភាគ​ច្រើន​ជា​យុវជន​វ័យ​ក្មេង។

រូបភាពផ្តល់ដោយ AFP

ប្រសិន​បើ​យក​ឈ្នះ​ទុយណេស៊ី​រាត្រី​នេះ អង់គ្លេស​អាច​មាន​ឱកាស​កាន់​តែ​ខ្ពស់​​ដើម្បី​​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូល​ដើម្បី​លុបលាង​ភាព​អាម៉ាស​កាល​ពី​៤​ឆ្នាំ​មុន នៅ​ពេល​ដែល​អង់គ្លេស​បាន​ត្រឹម​១​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍ World Cup ២០១៤ ដោយ​ស្មើ កូស្តារីកា ចាញ់​អ៊ុយរុយហ្គាយ និង អ៉ីតាលី។ ឆ្នាំ​២០១៨​នេះ អង់គ្លេស​ស្ថិត​នៅ​ពូល G ដែល​​ជា​ពូល​​​​ធូរស្រាល ដោយ​មាន​ជម្រើស​ជាតិ ប៉ាណាម៉ា និង ប្រទេស ទុយណេស៊ី លើក​លែង​តែ​​​ក្រុម​ខ្លាំង បែលហ្ស៊ិក ចេញ។

លោក Southgate មិន​ជ្រើស​យក​អ្នក​ចាំទី​មាន​បទពិសោធ​​ច្រើន Joe Hart ឡើយ ប៉ុន្តែ​​បាន​​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​ចាំទី​វ័យ​ក្មេង Butland, Pickford និង Pope ដែល​សុទ្ធ​តែ​មានអាយុក្រោម ២៦ ឆ្នាំ​ទាំង​អស់។

រូបភាពផ្តល់ដោយ AFP

loading...

គ្រូ​បង្វឹក​អង់គ្លេស​រូប​នេះ បាន​ជ្រើស​យក​យុវជន​ក្មេងៗ​របស់ ​Tottenham និង Manchester City ដូចជា Kyle Walker, Dele Alli, John Stones, Raheem Sterling និង Fabian Delph ជា​ដើម។

កីឡាករ Alex Oxlade-Chamberlain និង Adam Lallana បាន​ខកខាន​ការ​ប្រកួត​ដោយ​សារ​តែ​បញ្ហា​របួស​ខណៈ​ Trent Alexander-Arnold នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។

ជម្រើស​ដំបូង​សម្រាប់​លោក Southgate មាន​ដូច​ជា៖ Pickford, Trippier, Walker, Stones, Maguire, Rose, Lingard, Henderson, Alli, Sterling, និង Kane៕

 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ……

 

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត.Sabay

Loading...
You might also like
Comments
Loading...
អាត្រាប្តូរប្រាក់
KHR - Riel
៛1.092,98
-0.44%
៛53,01
-0.07%
៛36,51
-0.86%
៛8,29
-0.63%
៛2.191,99
-0.61%
៛12,65
-0.44%
៛98,08
-2.4%
៛2.843,49
-0.45%
៛2.229,05
-0.44%
៛2.358,02
-0.44%
ផ្ទាំងពាណិជ្ជកម្ម
loading...
Loading...
Facebook Page