មិនគួរឲ្យជឿ! ១ខែស្រក២៥គីឡូ ប្រែពីអ្នកម្តាយក្បាលពោះយារធ្លាក់ ទៅជាជើងឯករាងស្អាតថ្នាក់ជាតិ

Get real time updates directly on you device, subscribe now.

អង់គ្លេស៖ អ្នកនាង Ingrida Radevic ជាអ្នកម្តាយមួយរូប រស់នៅប្រទេសអង់គ្លេស ដែលទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការសម្រកទម្ងន់ បន្ទាប់ពីបានសម្រាលកូនរួច។

ការប្រឹងប្រែងខ្លាំង ក្នុងការធ្វើលំហាត់ប្រាណ បានធ្វើឲ្យអ្នកនាងស្រកដល់ទៅ ២៥គីឡូក្រាមក្នុងរយៈពេល តែមួយខែប៉ុណ្ណោះ។ លើសពីនេះ ការផ្លាស់ប្តូររូបរាងដ៏អស្ចារ្យនេះ ក៏បានជួយឲ្យអ្នកនាង ក្លាយជាជើងឯកក្នុងការប្រកួតរាងស្អាតកម្រិតជាតិថែមទៀតផង។

អ្នកនាង Ingrida បាននិយាយថា៖

«ពេលដែលខ្ញុំកំពុងពពោះនោះ ខ្ញុំមានទម្ងន់ធ្ងន់មែនទែន គឺដល់ទៅ ៨២,៥គីឡូក្រាមឯណោះ។ ក្នុងរយៈពេលមួយខែ ដែលខ្ញុំខំហ្វឹកហាត់ខ្លាំងនោះ ខ្ញុំតែងតែក្រោកពីព្រឹកម៉ោង៥ និងចំណាយពេល ៤០នាទី ធ្វើការហាត់ប្រាណសម្រួលចង្វាក់បេះដូង មុនពេលដែលប្តីរបស់ខ្ញុំទៅធ្វើការ។ បន្ទាប់មក ខ្ញុំចំណាយពេល ២ ទៅ ៣ ម៉ោងផ្សេងទៀត ដើម្បីធ្វើការហាត់ប្រាណផ្នែកដងខ្លួន។ ជាលទ្ធផល រាងកាយរបស់ខ្ញុំប្រែជាខ្លាំងក្លា សាច់ដុំឡើងរឹង ហើយអាចសម្រកបានដល់ទៅ ២៥គីឡូឯណោះ» ។

ការតាំងចិត្តខ្ពស់របស់អ្នកនាង បានធ្វើឲ្យនាងឈានជើងចូលប្រកួត និងទទួលបានជ័យលាភីនៅក្នុងកម្មវិធី World Beauty Fitness and Fashion (WBFF) ដែលជាកម្មវិធីប្រកួតដ៏ស្វិតស្វាញមួយ នៅក្នុងចំណោមកម្មវិធីប្រកួត អ្នករាងស្អាតទាំងអស់ ហើយការប្រកួតត្រូវបានធ្វើឡើង មិនបាន១ឆ្នាំ បន្ទាប់ពីអ្នកនាងសម្រាលកូនផង។

loading...

អ្នកនាង Ingrida បានផ្តល់ដំបូន្មានទៅកាន់ស្ត្រីមានផ្ទៃពោះទាំងអស់ថា៖

«ពិតណាស់ នៅពេលដែលសម្រាលកូនរួចភ្លាម អ្នកនឹងមានអារម្មណ៍ថា ធាត់ ហើយចង់សម្រកវិញភ្លាមៗ ប៉ុន្តែសូមកុំប្រញាប់ពេក។ អ្នកគួរតែរង់ចាំឲ្យមុខរបួសជាសះស្បើយឲ្យបានល្អសិន។ រឿងដំបូងដែលគួរតែធ្វើនោះគឺ ញ៉ាំត្រីឲ្យបានច្រើន និងចៀសវាងអាហារ ដែលមានជាតិពុល ព្រោះអ្នកត្រូវបំបៅដោះកូន។ ប៉ុន្តែ បន្ទាប់ពីអ្នកគិតថា អ្នកស្រួលខ្លួនឡើងវិញហើយ អ្នកត្រូវតែចាប់ផ្តើមហាត់ប្រាណ តែមិនត្រូវហាត់ហួសកំណត់ពេកទេ។ អ្នកត្រូវចាំថា ការហាត់ឲ្យមានរាងស្អាត គឺត្រូវធ្វើទៅតាមក្បួនខ្នាតដែលត្រឹមត្រូវ» ។

ពិតណាស់ អ្នកម្តាយថ្មីថ្មោងភាគច្រើន អាចនឹងមិនពេញចិត្តរូបរាងរបស់ខ្លួនឯង បន្ទាប់ពីសម្រាលកូនរួច ប៉ុន្តែបើសិនជាអ្នកធ្វើតាមដំបូន្មានរបស់ អ្នកនាង Ingrida នោះអ្នកក៏អាចមានរាងស្អាតដូចជានាងដែរ៕

Loading...
You might also like
Comments
Loading...
អាត្រាប្តូរប្រាក់
KHR - Riel
៛1.092,98
-0.44%
៛53,01
-0.07%
៛36,51
-0.86%
៛8,29
-0.63%
៛2.191,99
-0.61%
៛12,65
-0.44%
៛98,08
-2.4%
៛2.843,49
-0.45%
៛2.229,05
-0.44%
៛2.358,02
-0.44%
ផ្ទាំងពាណិជ្ជកម្ម
loading...
Loading...
Facebook Page